ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យមានភាពរីកចម្រើន បង្កលក្ខណៈឱ្យជីវភាពរបស់ប្រជាពលរដ្ឋធូធារ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ អេសឌី អ៊ីនធើណេសិនណល បានកំណត់ចក្ខុវិស័យ គោលបំណង និងគោលដៅ ដើម្បីជួយជម្រុញឱ្យសេដ្ឋកិច្ចសង្គម ប្រសើរឡើងតាមរយៈការចូលរួមពីមហាជនក្នុងការវិនិយោគជីវភាពសង្គម ។ ក្រុមហ៊ុន គឹម ផុង ខូអិលធីឌី ដែលមាន អេសឌី អ៊ីនធើណេសិនណល ជាកម្មវិធីគាំពារជីវភាព បានកំណត់គោលដៅកសាងសមត្ថភាពស្រ្តីភាគច្រើន ឱ្យក្លាយជាថ្នាក់ដឹកនាំអនុវត្តន៍ទីផ្សារលើកម្មវិធីអចលនទ្រព្យ និងកម្មវិធីគាំពារជីវភាព ដើម្បីឱ្យទទួលបានចំណូលខ្ពស់អាចជួយសេដ្ឋកិច្ចគ្រួសារ និងសង្គម ។
សមាជិកដៃគូអាជីវកម្មរបស់ អេសឌី អ៊ីនធើណេសិនណល ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការចូលរួមជាសមាជិកដៃគូអាជីវកម្ម តាមរយៈការអនុវត្តកម្មវិធីទាំងពីរខាងលើ ។
ជាងនេះទៅទៀត ដើម្បីជម្រុញកម្មវិធីទាំង២ ខាងលើនេះឱ្យអនុវត្តទៅបាន ក្រុមហ៊ុន គឹម ផុង ខូអិលធីឌី និង អេសឌី អ៊ីនធើណេសិនណល បានសម្រេចដាក់ចេញនូវគម្រោងចំនួន ១០ និងគាំទ្រដោយវិស័យចំនួន៤ ដូចមាន បញ្ជាក់ខាងក្រោម៖