កម្មវិធីអាជិវកម្ម

ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យមានភាពរីកចម្រើន បង្កលក្ខណៈឱ្យជីវភាពរបស់ប្រជាពលរដ្ឋធូធារ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ អេសឌី អ៊ីនធើណេសិនណល បានកំណត់ចក្ខុវិស័យ គោលបំណង និងគោលដៅ ដើម្បីជួយជម្រុញឱ្យសេដ្ឋកិច្ចសង្គម ប្រសើរឡើងតាមរយៈការចូលរួមពីមហាជនក្នុងការវិនិយោគជីវភាពសង្គម ។ ក្រុមហ៊ុន គឹម ផុង ខូអិលធីឌី ដែលមាន អេសឌី អ៊ីនធើណេសិនណល ជាកម្មវិធីគាំពារជីវភាព បានកំណត់គោលដៅកសាងសមត្ថភាពស្រ្តីភាគច្រើន ឱ្យក្លាយជាថ្នាក់ដឹកនាំអនុវត្តន៍ទីផ្សារលើកម្មវិធីអចលនទ្រព្យ និងកម្មវិធីគាំពារជីវភាព ដើម្បីឱ្យទទួលបានចំណូលខ្ពស់អាចជួយសេដ្ឋកិច្ចគ្រួសារ និងសង្គម ។ សមាជិកដៃគូអាជីវកម្មរបស់ អេសឌី អ៊ីនធើណេសិនណល ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការចូលរួមជាសមាជិកដៃគូអាជីវកម្ម តាមរយៈការអនុវត្តកម្មវិធីទាំងពីរខាងលើ ។ ជាងនេះទៅទៀត ដើម្បីជម្រុញកម្មវិធីទាំង២ ខាងលើនេះឱ្យអនុវត្តទៅបាន ក្រុមហ៊ុន គឹម ផុង ខូអិលធីឌី និង អេសឌី អ៊ីនធើណេសិនណល បានសម្រេចដាក់ចេញនូវគម្រោងចំនួន ១០ និងគាំទ្រដោយវិស័យចំនួន៤ ដូចមាន បញ្ជាក់ខាងក្រោម៖

១. កញ្ចប់អាជីវកម្ម

Sliver


$ 0.00 | 10 Boxes

100.00
PV

Gold


$ 0.00 | 15 Boxes

300.00
PV

Diamond


$ 0.00 | 45 Boxes

900.00
PV
២. ចំណេញពីការលក់រាយ
ផលិតផល / Product ចំនួន / Quantity តម្លៃ / Price
សមាជិក / Membership លក់រាយ / Retail
SD Coffee 1 Box $ 20 $ 27
Man 1 Box $ 30 $ 20
Lady 1 Box $ 20 $ 27
៣. ចំណេញពីការណែនាំ 10%, 15%, 20% (ផលចំណេញគិតជាភាគរយនៃពិន្ទុ)
កញ្ចប់ / PACKAGE Sliver 100.00PV Gold 300.00PV Diamond 900.00PV
Sliver 10.00 % $ 10 $ 30 $ 90
Gold 15.00 % $ 15 $ 45 $ 135
Diamond 20.00 % $ 20 $ 60 $ 180
៤. ចំណេញពីការចាប់គូ 10% នៃពិន្ទុសរុបប្រចាំថ្ងៃ (ផលចំណេញគិតជាភាគរយនៃពិន្ទុ ឬ 10% នៃ PV)
កញ្ចប់ / PACKAGE ចំណេញប្រចាំថ្ងៃ / DAILY ចំណេញប្រចាំខែ / MONTHLY
Sliver $ 100 / D $ 3,000 / M
Gold $ 300 / D $ 9,000 / M
Diamond $ 1000 / D $ 30,000 / M
៥. ចំណេញពីការទិញឡើងវិញ (ទិញម្តង 60PV = 60$ ឡើង) (Roll Up)
កញ្ចប់ / PACKAGE ចំណេញតាមជំនាន់ / ROYALTY ជំនាន់ / LEVEL
Sliver $ 2 5
Gold $ 2 7
Diamond $ 2 9
៦. ចំណេញពីការឡើងដំណែង
ដំណែង លក្ខណ្ឌ ការលើកទឹកចិត្ត
ខ្សែឆ្វេង ខ្សែស្តាំ រង្វាន់ គិតជាទឹកប្រាក់
Executive (E) 3 Diamonds 3 Diamonds មេដៃកិត្តិយស ≥ 30 ដុល្លារ
Pearl (P) 3 E. 3 E. អាវធំ១ឈុត ≥ 100 ដុល្លារ
Sapphire (S) 3 P. 3 P. ដំណើរកម្សាន្តក្រៅប្រទេស ≥ 500 ដុល្លារ
Ruby (R) 3 S. 3 S. ម៉ូតូ Dream Cent ≥ 2400 ដុល្លារ
Diamond (D) 3 R. 3 R. រថយន្ត ≥ 15000 ដុល្លារ
Double Diamond (DD) 3 D. 3 D. រថយន្ត ≥ 30000 ដុល្លារ
Crownd Diamond (CD) 3 D.D. 3 D.D. ដីនិងផ្ទះ(នៅសៀមរាប) ≥ 70000 ដុល្លារ
៧. ចំណេញពីការកាត់ស្តុក
លក្ខណ្ឌ / Condition តម្លៃ / Price ពិន្ទុ / PV ផលចំណេញ / Profit
ភាគរយនៃពិន្ទុ(PV) សាច់ប្រាក់ / Cash
Mobile Stock $ 2700 2700PV 3 % $ 81
Master Stock $ 27000 27000PV 5 % $ 1.350
I. លក្ខខណ្ឌចូលជាសមាជិក SD International
  1. អ្នកចុះឈ្មោះ ត្រូវតែមានអាយុចាប់ពី១៨ឆ្នាំ ក្នុងថ្ងៃចុះឈ្មោះជាសមាជិក។ អ្នកចុះឈ្មោះមិនធ្លាប់មានឈ្មោះក្នុងបញ្ជីសមាជិករបស់ក្រុមហ៊ុនពីមុនមក ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងគណនីធនាគារ (ABA)ចុះឈ្មោះជាសមាជិកបានតែម្តងប៉ុណ្ណោះ ។
  2. អ្នកចុះឈ្មោះជាសមាជិកដៃគូអាជីវកម្មជាមួយ អេសឌី អ៊ីនធើណេសិនណល ត្រូវភ្ជាប់ជាមួយនូវ៖
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
    • រូបថត 4 x 6 ផ្ទៃខាងក្រោយពណ៌ស 2 សន្លឹក
    • គណនីធនាគារ (ABA)
    • លេខទូរស័ព្ទអ្នកចុះឈ្មោះ
  3. អ្នកចុះឈ្មោះ ត្រូវបំពេញព័ត៌មានពិតជាក់ស្តែងចូលនៅក្នុងប្រព័ន្ធ (System) SD International ។
  4. សមាជិកដៃគូអាជីវកម្មទាំងអស់ ត្រូវបង្ហាញលេខកូដសម្គាល់សមាជិក គ្រប់ពេលនៃការបញ្ជាទិញផលិត​ផលពីដៃគូអាជីវកម្ម ឬពីក្រុមហ៊ុនដើម្បីទទួលបានផលចំណេញ ។
  5. លក្ខណ្ឌពិសេស៖ ក្នុងករណីចុះឈ្មោះជាសមាជិកដៃគូអាជីវកម្មជាមួយ អេសឌី អ៊ីនធើណេសិនណលរួចរាល់ ហើយសមាជិកដៃគូអាជីវកម្មរូបនេះ នៅមិនទាន់បានជ្រើសរើសកញ្ចប់អាជីវកម្មណាមួយក៏ដោយ ក៏សមាជិកដៃគូអាជីវកម្មរូបនេះ អាចធ្វើការណែនាំដៃគូអាជីវកម្ម (ឬdownline) មកចុះឈ្មោះនិងទិញកញ្ចប់ណាមួយ ដើម្បីទទួលបានប្រាក់ចំណេញពីការណែនាំ ចំនួន១០%(ដប់ភាគរយ)ក្នុងប្រព័ន្ធ។ ប៉ុន្តែចំនួនទឹកប្រាក់ដែលចំណេញពីការណែនាំ ក្រោម១០០ដុល្លារ(មួយរយដុល្លារ) នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធគណនីនេះ ជាបណ្តោះអាសន្ន ហើយរង់ចាំដៃគូអាជីវកម្មរូបនេះ ណែនាំបន្តរហូតទទួលបានផលចំណេញចាប់ពី ១០០ដុល្លារឡើងទៅ ពេលនោះប្រព័ន្ធ(System) នឹងធ្វើការកាត់ទឹកប្រាក់ចំនួន ១០០ដុល្លារ ចេញពីគណនីរបស់ដៃគូអាជីវកម្មរូបនេះ ដើម្បីដំឡើងគណនីរបស់ដៃគូអាជីវកម្មរូបនេះ ទៅជាកញ្ចប់ Silver ដោយស្វ័យប្រវត្តិ ហើយថែមទាំងអាចទទួលបានផលចំណេញផ្សេងៗ ក្នុងប្រព័ន្ធអេសឌី ដូចធម្មតា (ទាំងការចាប់គូ និងការទិញឡើងវិញ)។ ចំណែកឯចំនួនទឹកប្រាក់នៅសល់ក្នុងគណនី ដៃគូអាជីវកម្មរូបនេះ អាចដកយកទៅប្រើប្រាស់បាន។ រីឯចំនួនទឹកប្រាក់ដែលទទួលបានផលចំណេញពីការណែនាំ ក្រោម១០០ដុល្លារ ដៃគូអាជីវកម្មរូបនេះ អាចបញ្ជាទិញផលិតផលទៅតាមចំនួនទឹកប្រាក់ក្នុងប្រព័ន្ធ SD International បាន។
II. គោលការណ៍អនុវត្តន៍
  1. សមាជិកអាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌ និងគោលការណ៍ផែនការទីផ្សារ SD International ឲ្យបានយ៉ាងខ្ជាប់ខ្ជួន។
  2. សមាជិកអាជីវកម្ម ត្រូវលក់ផលិតផលតាមតម្លៃដែលក្រុមហ៊ុនបានកំណត់។
  3. សមាជិកអាជីវកម្ម មិនត្រូវធ្វើការផ្សព្វផ្សាយ ឬនិយាយបំផ្លើសពីការពិតអំពីប្រសិទ្ធភាពរបស់ផលិតផល SD International ក្នុងការណែនាំ ឬធ្វើបទបង្ហាញជូនអតិថិជន និងដៃគូអាជីវកម្ម។
  4. សមាជិកអាជីវកម្ម មិនត្រូវបបួល ឬគៀងគរអ្នកដទៃឱ្យធ្វើការផ្លាស់ប្តូរខ្សែបណ្តាញ ដែលនឹងបង្កឱ្យមានទំនាស់ប៉ះពាល់ដល់ផលប្រយោជន៍រួមនៃដំណើរការអាជីវកម្ម។
  5. សមាជិកអាជីវកម្ម ត្រូវមានចិត្តជួយយកអាសារគ្នាទៅវិញទៅមក និងជួយផ្តល់ការណែនាំចំពោះការប្រកបអាជីវកម្ម ដល់បុគ្គលនៅក្រោមខ្សែបណ្តាញ ព្រមទាំងរៀបចំការប្រជុំតូចៗ និងធ្វើការហ្វឹកហាត់ដើម្បីបន្ថែមនូវចំណេះដឹង និងបទពិសោធន៍រួមទាំងការផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។
  6. សមាជិកអាជីវកម្ម មិនត្រូវស្តុកឬបង្ខំសមាជិកអាជីវកម្មឱ្យស្តុកផលិតផល លើសពីតម្រូវការប្រើប្រាស់ប្រចាំខែ។
  7. សមាជិកអាជីវកម្ម ហាមល្មើសកម្មសិទ្ធិបញ្ញាស្លាកសញ្ញារបស់ SD International ព្រមទាំងកម្មសិទ្ធិបញ្ញាលើផលិតផលរបស់ក្រុមហ៊ុនដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។
  8. ចំណុចពាក់ព័ន្ធ ដែលក្រុមហ៊ុនបានកំណត់ ត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម និងបទបញ្ញត្តិផ្សេងទៀត ព្រមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងក្រមសីលធ៌មល្អរបស់ពលរដ្ឋកម្ពុជា។
  9. គណនីរបស់សមាជិកអាជីវកម្មក្នុងប្រព័ន្ធ SD International បន្តឱ្យអ្នកស្នងមរតកបាន។
  10. សមាជិកអាជីវកម្ម នឹងត្រូវបញ្ឈប់សមាជិកភាព នៅពេលដែលប្រព្រឹត្តបទល្មើសនៃច្បាប់របស់រដ្ឋ និងល្មើសពីកិច្ចព្រមព្រៀង និងកិច្ចសន្យាណាមួយដោយបូករួមទាំងការមិនគោរពតាមគោលការណ៍ បទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេច សីលធម៌ និងសុជីវធម៌យ៉ាងធ្ងន់ធ្ងរ ឬសមាជិកអាជីវកម្ម សុំលាលែងពី SD International
III. អត្ថប្រយោជន៍៖

ការចូលរួមជាសមាជិកដៃគូអាជីវកម្មជាមួយ SD International ទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

ក.  ផលចំណេញក្នុងប្រព័ន្ធ៖

  1. ចំណេញពីការលក់រាយ
  2. ចំណេញពីការណែនាំ
  3. ចំណេញពីការចាប់គូ
  4. ចំណេញពីការទិញឡើងវិញ
  5. ចំណេញពីការឡើងដំណែង
  6. ចំណេញពីស្តុកទទួលបានការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស       

ខ. ចំណេះជំនាញ៖

  1. វគ្គបណ្តុះបណ្តាលស្តីពី ភាពជាដៃគូអាជីវកម្ម
  2. វគ្គបណ្តុះបណ្តាលស្តីពី ការស្វែងយល់ពីក្រុមហ៊ុន កម្មវិធីអភិវឌ្ឍន៍ និងគម្រោង  (2 Programs,       10 Projects, 4 Sectors, 4 Windows)
  3. ការស្វែងយល់ពីផលិតផល និងប្រព័ន្ធបែងចែកប្រាក់ចំណេញ (SD International)
  4. វគ្គបណ្តុះបណ្តាលស្តីពី គម្រោងវិនិយោគ (SD International)
  5. វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តធ្វើបទបង្ហាញ
  6. វគ្គបណ្តុះបណ្តាលស្តីពី ការស្វែងយល់ពីគោលការណ៍នៃការណាត់ជួប
  7. វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តបិទការលក់
  8. វគ្គបណ្តុះបណ្តាលស្តីពី បចេ្ចកវិទ្យាឌីជីថល និងអនឡាញ
IV. មូលហេតុ ១០ចំណុច គប្បីជ្រើសរើស SD International ធ្វើជាដៃគូអាជីវកម្ម៖
  1. ជាមុខជំនួញទទួលបានប្រយោជន៍តជំនាន់
  2. ប្រើប្រាស់ដើមទុនតិច
  3. ហានិភ័យទាប
  4. ងាយស្រួលធ្វើ
  5. អាចធ្វើបាននៅផ្ទះ និងទីតាំងផ្សេងៗទៀតក៏បាន
  6. ជាជំនួញខ្នាតអន្តរជាតិ
  7. ជាជំនួញមនុស្សជួយមនុស្ស
  8. ជាជំនួញអាចស្នងមរតក
  9. ទទួលផលចំណូលខ្ពស់
  10. មានសេរីភាព ពេលវេលា និងហិរញ្ញវត្ថុ

ក្រោយពេលសមាជិកភាពបានសហការចូលជាសមាជិកដៃគូអាជីវកម្មជាមួយ អេសឌី អ៊ីនធើណេសិនណល រួចមក នឹងក្លាយជាដៃគូអាជីវកម្ម ដែលមានសក្តានុពល និងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន ។

V. ក្រមសីលធម៌របស់សមាជិកដៃគូអាជីវកម្ម

អាកប្បកិរិយារបស់សមាជិកដៃគូអាជីវកម្ម គឺជាផ្នែកមួយដែលជះឥទ្ធិពលដល់កិត្តិយស និងកេរិ៍្តឈ្មោះរបស់អេសឌី អ៊ីនធើណេសិនណល ដូច្នេះសមាជិកត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពាក់ព័ន្ធនឹងក្រមសីលធម៌ក្នុងនាមជាដៃគូអាជីវកម្មរបស់ SD International។ ក្រមសីលធម៌ ដែលដៃគូអាជីវកម្ម ត្រូវគោរពនិងអនុវត្ត៖

  1. ត្រូវមានភាពស្មោះត្រង់ សីលធម៌ សុជីវធម៌ និងពាក្យសម្តីសមរម្យ។
  2. ត្រូវចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយមានការយោគយល់ និងអធ្យាស្រ័យខ្ពស់។
  3. ត្រូវចេះគោរពគ្នាទៅវិញទៅមកដោយស្មើភាពគ្នា មិនមានការរើសអើងគ្នា និងមិនប្រកាន់បក្ខពួកជាដើម។
  4. ត្រូវរក្សាទំនាក់ទំនងល្អរវាងសមាជិកនិងសមាជិក រវាងសមាជិកនិងអតិថិជន និងថ្នាក់ដឹកនាំក្រុមហ៊ុន។
  5. ត្រូវផ្តល់ព័ត៌មានឱ្យទៅអតិថិជនឱ្យបានច្បាស់លាស់ពីលក្ខខណ្ឌក្នុងការចូលរួមធ្វើជាដៃគូអាជីវកម្ម។
  6. ត្រូវមានការយល់ដឹងឱ្យបានច្បាស់លាស់ពី គោលការណ៍ សេចក្តីសម្រេច និងផែនការរបស់ក្រុមហ៊ុន។
  7. ត្រូវមានកាតព្វកិច្ចរាយការណ៍មកកាន់អ្នកណែនាំ និងប្រធានការិយាល័យ SD International ប្រសិនបើសង្កេតឃើញថា មានករណីបំពានក្រមសីលធម៌ ឬគោលការណ៍ផ្សេងៗរបស់ក្រុមហ៊ុន។
VI. សកម្មភាពដែលមិនអនុញ្ញាត
  1. មិនត្រូវគៃបន្លំ ឬបំបាត់ផលប្រយោជន៍ ឬកេងចំណេញប្រយោជន៍ពីសមាជិកភាព អតិថិជន ឬក្រុមហ៊ុន។ សមាជិកដៃគូ​ មិនត្រូវប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីទទួលយកកម្រៃជើងសារ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនដែលខុលពីគោលការណ៍របស់ក្រុមហ៊ុន។
  2. មិនត្រូវប្រើប្រាស់អាវុធជាតិផ្ទុះ ឬសារធាតុដែលច្បាប់ហាមឃាត់ បន្លំឯកសារប្រើប្រាស់ អំពើហឹង្សា ជេរប្រមាថ គំរាមកំហែង ឬរំលោភបំពានផ្លូវភេទលើអ្នកដទៃនោះឡើយ។
  3. មិនត្រូវមានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ និងភេទ។ សមាជិកមិនត្រូវបៀតបៀនអ្នកដទៃ ឬប្រព្រឹត្តអំពើអនាចារ ឬបង្ហោះចែកចាយ រូបភាពមិនសមរម្យឡើយ។
  4. មិនត្រូវធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ ឬឯកសារសម្ងាត់របស់ក្រុមហ៊ុនឡើយ។
  5. មិនត្រូវធ្វើការផ្សព្វផ្សាយបំផ្លើសពីការពិតអំពីគុណភាពផលិតផលក្រុមហ៊ុន ដោយផ្ទាល់មាត់ ដោយការធ្វើបទបង្ហាញ ឬដោយការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមដូចជា៖ Facebook Telegram TikTok។ល។
VII. លក្ខខណ្ឌនៃការរក្សាផលចំណេញ

ដៃគូអាជីវកម្ម ឬម្ចាស់គណនី SD International គ្រប់រូប ត្រូវធ្វើការបញ្ជាទិញផលិតផល (ជាកាហ្វេ) ចំនួន ០៣ប្រអប់ ស្មើនឹងទឹកប្រាក់ចំនួន ៦០ដុល្លាររៀងរាល់ខែ ដើម្បីរក្សាពិន្ទុ និងផលចំណេញ។ ក្នុងករណី មិនបានបញ្ជាទិញ ផលិតផល (ជាកាហ្វេ) ចំនួន ០៣ប្រអប់ ស្មើនឹងទឹកប្រាក់ចំនួន ៦០ដុល្លារទេនោះ ដៃគូអាជីវកម្មនឹងមិនទទួលបាននូវផលប្រយោជន៍មួយចំនួន ដូចខាងក្រោម៖

  • ចំណុចទី ១៖ សម្រាប់អតិថិជន ឬដៃគូអាជីវកម្មដែលមិនបានទិញសាឡើងវិញ សម្រាប់ខែទី១ (System) នឹងកាត់ពិន្ទុដែលនៅសល់ ៥០% នៃពិន្ទុសរុបដែលមាននៅក្នុងប្រព័ន្ធ (System) ដោយស្វ័យប្រវត្តិ។
  • ចំណុចទី​​ ២៖ សម្រាប់អតិថិជន ឬដៃគូអាជីវកម្មដែលមិនបានទិញសាឡើងវិញ សម្រាប់ខែទី២ (System) នឹងកាត់ ពិន្ទុដែលសល់នៅក្នុងប្រព័ន្ធ 100% នៃពិន្ទុសរុបដែលមាននៅក្នុងប្រព័ន្ធ (System) ស្វ័យប្រវត្តិ។
  • ចំណុចទី​ ៣៖ នៅពេលដែលអតិថិជន ឬដៃគូអាជីវកម្មមិនបានទិញឡើងវិញ សម្រាប់ខែទី៣ (System) គណនីរបស់អតិថិជន ឬដៃគូអាជីវកម្មរូបនោះ នឹងត្រូវបានផ្អាកប្រើប្រាស់បណ្តោះអាសន្ន (Suspended Account)។
  • ចំណុចទី ៤៖ ចំពោះគណនីដែលត្រូវបានផ្អាកបណ្តោះអាសន្ន (Suspended Account) ដូចជាកញ្ចប់ (Silver, Gold, ឬ Diamond) អាចទទួលបានផលចំណេញពីការណែនាំដដែល ចំណែកផលចំណេញពីការចាប់គូ នឹងមិនទទួលបានទេ។ ផលចំណេញពីការណែនាំ អាចដកបាន ដូចខាងក្រោម៖
    ៤.១ ​ផលចំណេញពីការណែនាំ ចំនួនទឹកប្រាក់ក្រោម៦០ដុល្លារ នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធគណនីនេះ ជាបណ្តោះអាសន្ន ហើយរង់ចាំរហូតដល់ដៃគូអាជីវកម្មរូបនោះ បញ្ជាទិញឡើងវិញទើបដកបាន។
    ៤.២​ ដៃគូអាជីវកម្មត្រូវណែនាំបន្ត រហូតទទួលបានផលចំណេញចាប់ពី 60$ ឡើង ហើយចំនួនទឹកប្រាក់នេះ ប្រព័ន្ធ(System) នឹងធ្វើការកាត់ទឹកប្រាក់ចំនួន 60$ ចេញពីគណនីរបស់ដៃគូអាជីវកម្មរូបនោះ ដើម្បីបញ្ជាទិញឡើងវិញ ហើយដៃគូអាជីវកម្មរូបនោះ នឹងទទួលបានអេសឌី កាហ្វេ (SD Coffee) ចំនួន ០3ប្រអប់ ពី SD International ចំណែកឯចំនួនទឹកប្រាក់នៅសល់ក៏អាចដកបានជាធម្មតាផងដែរ ។ បន្ទាប់ពីប្រព័ន្ធបានកាត់ចំនួនទឹកប្រាក់សម្រាប់ទិញឡើងវិញរួច គណនីរបស់ដៃគូអាជីវកម្មរូបនេះ នឹងត្រូវបានបើកឱ្យដំណើរការឡើងវិញ​ ហើយត្រូវកសាងពិន្ទុជាថ្មីឡើងវិញ ដើម្បីទទួលបានផលចំណេញពីការចាប់គូ។តាមរយៈ លក្ខខណ្ឌ គោលការណ៍ ក្រមសីលធម៌ អត្ថប្រយោជន៍ និងប្រព័ន្ធបែងចែកប្រាក់ចំណេញរបស់ SD International នឹងជួយជម្រុញឱ្យថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មទាំងអស់ មានទំនុកចិត្ត ព្រមទាំងមានការចូលរួមពីមហាជនក្នុងការវិនិយោគជីវភាពសង្គម នឹងទទួលបានចំណូលខ្ពស់ ដែលអាចជួយដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។ ហេតុដូច្នេះ ថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់ ។
VII. លក្ខខណ្ឌនៃការរក្សាផលចំណេញ

ដៃគូអាជីវកម្ម ឬម្ចាស់គណនី SD International គ្រប់រូប ត្រូវធ្វើការបញ្ជាទិញផលិតផល (ជាកាហ្វេ) ចំនួន ០៣ប្រអប់ ស្មើនឹងទឹកប្រាក់ចំនួន ៦០ដុល្លាររៀងរាល់ខែ ដើម្បីរក្សាពិន្ទុ និងផលចំណេញ។ ក្នុងករណី មិនបានបញ្ជាទិញ ផលិតផល (ជាកាហ្វេ) ចំនួន ០៣ប្រអប់ ស្មើនឹងទឹកប្រាក់ចំនួន ៦០ដុល្លារទេនោះ ដៃគូអាជីវកម្មនឹងមិនទទួលបាននូវផលប្រយោជន៍មួយចំនួន ដូចខាងក្រោម៖

  • ចំណុចទី ១៖ សម្រាប់អតិថិជន ឬដៃគូអាជីវកម្មដែលមិនបានទិញសាឡើងវិញ សម្រាប់ខែទី១ (System) នឹងកាត់ពិន្ទុដែលនៅសល់ ៥០% នៃពិន្ទុសរុបដែលមាននៅក្នុងប្រព័ន្ធ (System) ដោយស្វ័យប្រវត្តិ។
  • ចំណុចទី ២៖ សម្រាប់អតិថិជន ឬដៃគូអាជីវកម្មដែលមិនបានទិញសាឡើងវិញ សម្រាប់ខែទី២ (System) នឹងកាត់ ពិន្ទុដែលសល់នៅក្នុងប្រព័ន្ធ 100% នៃពិន្ទុសរុបដែលមាននៅក្នុងប្រព័ន្ធ (System) ស្វ័យប្រវត្តិ។
  • ចំណុចទី​ ៣៖ នៅពេលដែលអតិថិជន ឬដៃគូអាជីវកម្មមិនបានទិញឡើងវិញ សម្រាប់ខែទី៣ (System) គណនីរបស់អតិថិជន ឬដៃគូអាជីវកម្មរូបនោះ នឹងត្រូវបានផ្អាកប្រើប្រាស់បណ្តោះអាសន្ន (Suspended Account)។
  • ចំណុចទី ៤៖ ចំពោះគណនីដែលត្រូវបានផ្អាកបណ្តោះអាសន្ន (Suspended Account) ដូចជាកញ្ចប់ (Silver, Gold, ឬ Diamond) អាចទទួលបានផលចំណេញពីការណែនាំដដែល ចំណែកផលចំណេញពីការចាប់គូ នឹងមិនទទួលបានទេ។ ផលចំណេញពីការណែនាំ អាចដកបាន ដូចខាងក្រោម៖
    ៤.១ ​ផលចំណេញពីការណែនាំ ចំនួនទឹកប្រាក់ក្រោម៦០ដុល្លារ នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធគណនីនេះ ជាបណ្តោះអាសន្ន ហើយរង់ចាំរហូតដល់ដៃគូអាជីវកម្មរូបនោះ បញ្ជាទិញឡើងវិញទើបដកបាន។
    ៤.២​ ដៃគូអាជីវកម្មត្រូវណែនាំបន្ត រហូតទទួលបានផលចំណេញចាប់ពី 60$ ឡើង ហើយចំនួនទឹកប្រាក់នេះ ប្រព័ន្ធ(System) នឹងធ្វើការកាត់ទឹកប្រាក់ចំនួន 60$ ចេញពីគណនីរបស់ដៃគូអាជីវកម្មរូបនោះ ដើម្បីបញ្ជាទិញឡើងវិញ ហើយដៃគូអាជីវកម្មរូបនោះ នឹងទទួលបានអេសឌី កាហ្វេ (SD Coffee) ចំនួន ០3ប្រអប់ ពី SD International ចំណែកឯចំនួនទឹកប្រាក់នៅសល់ក៏អាចដកបានជាធម្មតាផងដែរ ។ បន្ទាប់ពីប្រព័ន្ធបានកាត់ចំនួនទឹកប្រាក់សម្រាប់ទិញឡើងវិញរួច គណនីរបស់ដៃគូអាជីវកម្មរូបនេះ នឹងត្រូវបានបើកឱ្យដំណើរការឡើងវិញ​ ហើយត្រូវកសាងពិន្ទុជាថ្មីឡើងវិញ ដើម្បីទទួលបានផលចំណេញពីការចាប់គូ។តាមរយៈ លក្ខខណ្ឌ គោលការណ៍ ក្រមសីលធម៌ អត្ថប្រយោជន៍ និងប្រព័ន្ធបែងចែកប្រាក់ចំណេញរបស់ SD International នឹងជួយជម្រុញឱ្យថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មទាំងអស់ មានទំនុកចិត្ត ព្រមទាំងមានការចូលរួមពីមហាជនក្នុងការវិនិយោគជីវភាពសង្គម នឹងទទួលបានចំណូលខ្ពស់ ដែលអាចជួយដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។ ហេតុដូច្នេះ ថ្នាក់ដឹកនាំ និងដៃគូអាជីវកម្មទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់ ។